The Board of Engineers Cambodia tries to narrow the gap of qualification among national and ASEAN engineers.គណៈវិស្វករកម្ពុជាព្យាយាមកាត់បន្ថយគំលាតគុណវុឌ្ឃិ៍ពីក្នុងបណ្តាវិស្វករជាតិនិងវិស្វករអាស៊ាន៕
Feedback
LINKS
ទំនាក់ទំនង
អាស័យដ្ឋាន: #9, ផ្លូវ 275, សង្កាត់បឹងកក់ I, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ទូរស័ព្ទ: +(855)23 884 293
ទូរស័ព្ទដៃ: +(855)16 572 006
អ៊ីមែល: office@bec.gov.kh 
ម៉ោងធ្វើការ: ច័ន្ទ-សុក្រ 08:00-12:00 និង 14:00-17:00

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី៣៥ 35th Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC) និងក្រុមប្រឹក្សាស្ថាបត្យករ Asean Architect Council (AAC) ទីក្រុងសៀមរាប ប្រទេសកម្ពុជា (ចាប់ពីថ្ងៃទី

កាលពីថ្ងៃទី​09 ​ខែតុលា ឆ្នាំ២០១៧គណៈប្រតិភូគណៈវិស្វករកម្ពុជាចំនួន06រូប ដឹកនាំដោយ          ឯកឧត្តម សុខុម រិទ្ធីវុធ បានចូលរួមកិច្ចប្រជុំតុមូលរវាង គណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​35th Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC)  និងក្រុមប្រឹក្សាស្ថាបត្យករAsean Architect Council (AAC)នៅសណ្ឋាគារ Apsara Palace Resort  ទីក្រុងសៀមរាម ប្រទេសកម្ពុជា។

 I -កិច្ចប្រជុំពិភាក្សាតុមូលដែលត្រូវបានរៀបចំដោយសហប្រធានគឺ លោកMr. Ho Siong Hin, ជាប្រធានក្រុមប្រឹក្សាវិស្វករជំនាញសិង្ហបុរីនិងជាប្រធាន ACPECC និងMr. Pham Khanh Toan អគ្គនាយកនៃក្រសួងស្ថាបនាវៀតណាមនិងជាប្រធានAAC ។ ​សមាជិកប្រទេសអាស៊ានទាំងអស់ដែលបានចូលរួមកិច្ចប្រជុំពិភាក្សាតុមូល ក្នុងនោះមានមន្ត្រីសំខាន់ៗមួយចំនួនជាសមាជិកអាស៊ានបានធ្វើបទបង្ហាញដូចខាងក្រោម៖

១- ឯកឧត្តម ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូអាស៊ានទាំងអស់ដែលបានមកចូលរួមកិច្ចពិភាក្សាតុមូល ព្រមទាំងបានអញ្ជើញ​និស្សិត ស្ថាបត្យករកម្ពុជាមកចូលរួមកិច្ចពិភាក្សាតុមូល ដើម្បីជាមូលដ្ឋានមកទទួលនូវចំណេះដឹងថ្មីៗ និងបទពិសោធន៍បន្ថែមពីកិច្ចប្រជុំតុមូលនេះ។

 ២- លោក ម៉ី ម៉ារឌី ទីប្រឹក្សាអាជ្ញាធរអប្សរាកម្ពុជា និងជាប្រធានគំរោងភូមិរុនតាឯក Eco-Village បានធ្វើបទបង្ហាញអំពីការបង្កើតការងារ និងការអប់រំដល់ប្រជាជនដែលរស់នៅជុំវិញប្រាសាទអង្គរវត្ត។ សមាជិកអាស៊ាន​ទាំងអស់បានសំដែងការកោតសរសើរ និងគាំទ្រចំពោះការអនុវត្តគំរោង ហើយផ្តល់ការយកចិត្តទុកដាក់ចែករំលែក ចំណេះដឹងលើវិស័យពាក់ព័ន្ធនានា ដើម្បីជួយជំរុញការអភិវឌ្ឍន៍ដល់ប្រជាជនដែលរស់នៅក្នុងភូមិនោះ។

៣­​- លោក Lay Poty  វិស្វករធារាសាស្ត្រនៃនាយកដ្ឋានគ្រប់គ្រងទឹករបស់អាជ្ញាធរអប្សរា បានធ្វើបទបង្ហាញពីការគ្រប់គ្រងទឹក ក្នុងតំបន់បេតិកភណ្ឌអង្គរ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈវិស័យព័ត៌មាន ការងារដែលកំពុងអនុវត្ត ដើម្បីស្តានីតិសម្បទា រចនាសម្ព័ន្ធធារាសាស្ត្រជុំវិញរមណីយដ្ឋានបេតិកភណ្ឌអង្គរពិភពលោក ស្របតាមការរីកចំរើននៃចំនួនប្រជាជន ភ្ញៀវទេសចរណ៍ ស្ថានភាពភូមិសាស្ត្របឹងទន្លេ និងប្រព័ន្ធបង្ហូរទឹកក្នុងតំបន់អង្គរ។

៤- លោក Ir. Jimmy Juwana សមាជិកគណៈកម្មាធិការត្រួតពិនិត្យរបស់ឥណ្ឌូនេស៊ី បានធ្វើបទបង្ហាញអំពី “ក្របខ័ណ្ឌគុណវុឌ្ឍិឥណ្ឌូនេស៊ី” ដោយបានបង្ហាញនូវការខិតខំប្រឹងប្រែងគុណភាពអប់រំរបស់ប្រទេសឥណ្ឌូនេស៊ី ធៀបនឹងប្រទេសក្នុងតំបន់Asean។

៥- លោក Rocky H.T. Wong មកពីប្រទេសម៉ាឡេស៊ី ធ្វើបទបង្ហាញស្តីពី “អាស៊ានក្នុងអាយុ ៥០ឆ្នាំ” ថាតើអ្វីទៅជាបន្ទាប់ដើម្បីទទួលបានការផ្សាភ្ជាប់អាស៊ានបន្តទៅថ្ងៃអនាគត។ លោក Rocky H.T Wong បានគូសបញ្ជាក់ថា MRA សេវាកម្មលើវិស័យវិស្វកម្មមានកំរិតត្រឹមតែ CPC 8672​​ ក្នុងការលើកំពស់ចល័តសំរាប់អ្នកជំនាញសេវាកម្មលើវិស័យវិស្វកម្ម និងអ្នកបច្ចេកទេសវិស្វកម្ម។ ខណៈកិច្ចប្រជុំតុមូលមិនអាចធ្វើការសំរេច ដូច្នេះបញ្ហាខាងលើម៉ាឡេស៊ីនឹងលើកទៅកិច្ចប្រជុំ ACPECC ឬ BSSWG នាពេលនៃកិច្ចប្រជុំខាងមុខ។

II- គណៈវិស្វករកម្ពុជា និងគណៈស្ថាបត្យករកម្ពុជាសហការគ្នារៀបចំដំណើរទស្សកិច្ចសិក្សាជួនប្រតិភូសមាជិកអាស៊ានទៅភូមិរុនតាឯក Eco-Village ដោយបានទទួលនូវការពេញចិត្តពីសំណាក់អ្នកចូលរួម​​ ព្រមទាំងមានការសន្យា ពីប្រទេសជាសមាជិកមកជួយបន្តការអភិវឌ្ឍន៍ក្នុងតំបន់នោះ មានជាអាទិ៍​ប្រទេសម៉ាឡេស៊ី ​ប្រទេសសឹង្ហបូរី ។

III- កិច្ចប្រជុំ ACPECC ដឹកនាំដោយ លោកMr. Ho Siong Hin, ជាប្រធានក្រុមប្រឹក្សាវិស្វករជំនាញសិង្ហបុរី និងជាប្រធានកិច្ចប្រជុំ ACPECC  ដោយបានចូលរួមពីគ្រប់តំណាងប្រទេសជាសមាជិក Asean ទាំងអស់។

កិច្ចប្រជុំបានពិនិត្យលើការស្នើសុំ ចុះបញ្ជីវិស្វករអាជីពឆ្នើមអាស៊ាន​ចំនួន១៦៩​រូប​សំរេចទទួលយល់ព្រមឲ្យចុះបញ្ជីចំនួនតែ១៦៥​ រូប​ ក្នុងនោះមានប្រទេសប៊្រុយណេចំនួន ០១រូប ប្រទេសកម្ពុជា ៧រូប ប្រទេសឥណ្ឌូនេស៊ី ១០រូប ប្រទេសឡាវ ០ រូប ប្រទេសម៉ាឡេស៊ីចំនួន ៤៧រូប ប្រទេសមីយ៉ាន់ម៉ា  ៥៨រូប ប្រទេសហ្វីលីពីន ២០រូប ប្រទេសសឹង្ហបូរី ចំនួន ១០រូប ប្រទេសថៃឡង់ដ៏ចំនួន ១២រូប ប្រទេសវៀតណាម ០រូប​។​ សមាជិក ACPEs សរុបបានកើនចំនួន​២៧១៧ រូប។ដោយឡែកប្រទេស ឡាវ និង​វៀតណាម​ មិនបានស្នើសុំបញ្ចូលសមាជិកថ្មី ក្នុងកិច្ចប្រជុំវិស្វករអាជីពឆ្នើមអាស៊ាននេះទេ​ ប្រទេសថៃឡង់ដ៏ដកចំនួន ០៣​ រូប​​ ដោយមិនច្បាស់លាស់ពីឆ្នាំនៃបទពិសោធន៍ ប្រទេសមីយ៉ាន់ម៉ាដក០១​រូប​ ដោយមិនចំជំនាញ​(​ស្ថាបត្យករ)។

កិច្ចប្រជុំបានកំនត់ថាចំពោះការស្នើសុំចុះបញ្ជីវិស្វករអាជីពឆ្នើមអាស៊ាន ចំពោះបេក្ខជនណាដែលមានបទពិសោធន៍ចំនួន៧ឆ្នាំ ត្រូវបញ្ជាក់បន្ថែម ថ្ងៃ ខែ​ ឆ្នាំ ឲ្យបានច្បាស់លាស់ ។​  ការស្នើសុំចុះបញ្ជីវិស្វករអាជីពឆ្នើម      អាស៊ានលើកក្រោយត្រូវបញ្ជាក់ អាស័យដ្ឋានស្នាក់នៅ និងអាស័យដ្ឋានវិជ្ជាជីវៈ អោយបានច្បាស់លាស់។    កិច្ចប្រជុំបានកំនត់ទៀតថា ​ការអនុញ្ញាត្តិអោយបុគ្គលម្នាក់អាចចុះបញ្ជីវិស្វករអាជីពបានច្រើនជំនាញ ប៉ុន្តែសំរាប់ ACPEsបានតែមួយជំនាញប៉ុណ្ណោះ។

AMS

34th ACPECC

35th ACPECC

Cumulative

Approved Application

Cumulative

Brunei Darussalam

15

1

16

Cambodia

53

7

60

Indonesia

962

10

972

Lao PDR

11

-

11

Malaysia

304

47

351

Myanmar

299

58

357

Philippines

260

20

280

Singapore

257

10

267

Thailand

187

12

199

Viet Nam

204

-

204

Total

2,552

165

2,717

កិច្ចប្រជុំលើកទី​ 35 th  Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC) ក៏បានពិភាក្សាអំពីតម្លៃ ការចុះបញ្ជី ACPE  និង​RFPE ​ដូចខាងក្រោមៈ

AMS                    ​(Asean Member State)

ការបង់ថ្លៃចុះបញ្ជី

ACPE   (Asean Chapter Professional Engineers) 

RFPE  (Registered Foreign Professional Engineers)

ប្រ៊ុយណេ

មិនបាច់បង់(Free)

ដំណើរការ 15០ដុល្លារប្រុយណេ

ការចុះបញ្ជី 30០/ឆ្នាំ ដុល្លារប្រុយណេ

កម្ពុជា

ការដាក់ពាក្យ     ១០០ដុល្លារ

ទទួលយល់ព្រម២០០ដុល្លារ(១ដង)

នឹងបញ្ជាក់តាមក្រោយ

ឥណ្ឌូនេស៊ី

មិនបាច់បង់(Free)

១០០$ សម្រាប់ (៣ឆ្នាំ)

ឡាវ

មិនបាច់បង់(Free)

បញ្ជាក់តាមក្រោយ

ម៉ាឡេស៊ី

មិនបាច់បង់(Free)

ការដាក់ពាក្យ ៣០០ រីងហ្គីត

ការចុះបញ្ជី ៣០០ រីងហ្គីត

បង់ប្រចាំឆ្នាំ ៥០០ រីងហ្គីត (រៀងរាល់ឆ្នាំ)

មីយ៉ាន់ម៉ា

៤០ $ បង់ម្តង

ការដាក់ពាក្យ ៧៥$

ការចុះបញ្ជី ១៥០$

បង់ប្រចាំឆ្នាំ ២០០$

ហ្វីលីពីន

ការដាក់ពាក្យ     ២០០០ប៉េសូ

ទទួលយល់ព្រម ៥០០០ ប៉េសូ

ដំណើរការ         ៣០០០ប៉េសូ

ទទួលយល់ព្រម ៨០០០/ឆ្នាំ ប៉េសូ

សឹង្ហបុរី

១០០ ដុល្លារសឹង្ហបុរី (១ដង)

៣០០ដុល្លារសឹង្ហបុរី/ឆ្នាំ

ថៃឡង់ដ៍

ការដាក់ពាក្យ ១០០០ បាត

ការចុះបញ្ជី ២០០០ បាត             (សម្រាប់៣ឆ្នាំ)

ការដាក់ពាក្យ ១៥០០ បាត

បង់ប្រចាំឆ្នាំ    ៣៥០០ បាត     

 ធ្វើឡើងវិញ   ៥០០០ បាត/ឆ្នាំ            

វៀតណាម

មិនបាច់បង់(Free)

(នឹងបញ្ជាក់តាមក្រោយ)

កិច្ចប្រជុំបានពិភាក្សាគ្នាអំពី Application formRFPE ​ជាស្តង់ដាររួម ​ហើយប្រទេសម៉ាឡេស៊ីបានធានាធ្វើ Application form and Guidelines សំរាប់​ RFPE ​ការសម្រេចកិច្ចប្រជុំដោយACPECC លើកក្រោយ។

កិច្ចប្រជុំACPECC លើកទី៣៦ និងCCS លើកទី៨៩ គម្រោងនឹងធ្វើនៅប្រទេសហ្វីលីពីន ពេលវេលាពិតប្រាកដ​ និងទីកន្លែងជូនពត៌មានតាមក្រោយ។

សមាជិកប្រទេសអាស៊ានទាំងអស់ បានអរគុណចំពោះរដ្ឋាភិបាលកម្ពុជា ​ បានធ្វើបដិសណ្ឋារកិច្ចដ៏ល្អ សម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំតុមូល និងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចប្រជុំ​គណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី​ 35th  Meeting of ASEAN Chartered Professional Engineer Coordinating Committee (ACPECC)និងក្រុមប្រឹក្សាស្ថាបត្យករ Asean Architect Council (AAC)​ នៅសណ្ឋាគារ Apsara Palace Resort  ទីក្រុងសៀមរាម ប្រទេសកម្ពុជា ដែលបានទទួលនូវផ្លែផ្កាជាទីគាប់ចិត្ត។