The Board of Engineers Cambodia tries to narrow the gap of qualification among national and ASEAN engineers.គណៈវិស្វករកម្ពុជាព្យាយាមកាត់បន្ថយគំលាតគុណវុឌ្ឃិ៍ពីក្នុងបណ្តាវិស្វករជាតិនិងវិស្វករអាស៊ាន៕
Feedback
LINKS
ទំនាក់ទំនង
អាស័យដ្ឋាន: #9, ផ្លូវ 275, សង្កាត់បឹងកក់ I, ខណ្ឌទួលគោក, រាជធានីភ្នំពេញ
ទូរស័ព្ទ: +(855)23 884 293
ទូរស័ព្ទដៃ: +(855)16 572 006
អ៊ីមែល: office@bec.gov.kh 
ម៉ោងធ្វើការ: ច័ន្ទ-សុក្រ 08:00-12:00 និង 14:00-17:00

កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី៣៣ 33rd Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC) និងក្រុមប្រឹក្សាស្ថាបត្យករអាស៊ាន Asean Architect Council (AAC) ទីក្រុងសេម៉ារាំង ប្រទេសឥណ្ឌូនេស៊ី (

កាលពីថ្ងៃទី​ ២៩ខែមករាដល់ថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ២០១៧គណៈប្រតិភូគណៈវិស្វករកម្ពុជាចំនួន៣រូប ដឹក នាំដោយ ឯកឧត្តម សុខុម រិទ្ធីវុធ ឯកឧត្តម សុខ សេដ្ឋា  និងឯកឧត្តម អ៊ុំ សុមន្ថា បានចូលរួមកិច្ចប្រជុំតុមូលរវាង គណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើមអាស៊ានលើកទី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 33rd Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC)  និងក្រុមប្រឹក្សាស្ថាបត្យករអាស៊ានAsean Architect Council (AAC)នៅសណ្ឋាគារ Gumaya Tower​ ទីក្រុងសេម៉ារាំងប្រទេសឥណ្ឌូនេស៊ី។

 នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧ កិច្ចប្រជុំតុមូលដែលរៀបចំដោយក្រសួងសាធារណការ និងលំនៅដ្ឋានរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលបានចូលរួមពីគ្រប់សមាជិកប្រទេសអាស៊ានទាំង១០ ដឹកនាំដោយសហប្រធានដែលមាន Mr Jimmy Juwana និងលោកបណ្ឌិត Krisna S Pribadi គណៈកម្មាធិការសម្របសម្រួលឥណ្ឌូនេស៊ី ក្នុងនោះក៏មានមន្ត្រីសំខាន់ៗមួយចំនួនសមាជិកអាស៊ានបានធ្វើបទបង្ហាញដូចខាងក្រោម៖

១- Dr. Krai Tunsanga ក្រុមប្រឹក្សាវិស្វករថៃបានធ្វើបទបង្ហាញស្តីអំពីការអនុវត្តន៍ការសាងសង់រថភ្លើងក្រោមដី(មេត្រូ) MRT ភ្ជាប់ខេត្តទាំង ៦ មាន Pathum Thani, Nakhon Pathom, Nonthaburi, Bangkok, Samut Prakan,  និង Samut Sakhon ដែលមានផ្ទៃដី ៧.៧៨៥គម២  ​។ មេត្រូ MRT មានខ្សែរត់ពណ៌លឿង ពណ៌ផ្កាឈូក ធ្វើឡើងក្នុងភាពជាដៃគូក្របខណ្ឌ Public Private Partnership (PPP) ហើយត្រូវបានកត់សម្គាល់ឃើញថា មានប្រសិទ្ធភាពសម្រាប់ហេដ្ឋាសម័្ពន្ធហិរញ្ញប្បទានដែលជាគម្រោងក្របខណ្ឌដ៏ល្អបំផុត។

តម្លៃសាងសង់មេត្រូ MRT សរុបប្រមាណជា ១១២ពាន់លានបាត និងចាប់ផ្តើមក្នុងខែកក្កដា​ឆ្នាំ ២០២០ខាងមុខ។​

២­​- Mr. Vanhdy Vorasack ទីប្រឹក្សាវិស្វកម្មដឹកជញ្ជូន ឡាវ បានធ្វើបទបង្ហាញស្តីអំពី ផែនការអភិវឌ្ឍន៍ Expressway នៅក្នុងប្រទេសឡាវ ដែលមានបណ្តាញតភ្ជាប់ជាមួយប្រទេសមួយចំនួនដូចខាងក្រោម៖

ក. ប្រទេសចិន ភ្ជាប់ផ្លូវជាតិលេខ ១៣ N ដែលមានប្រវែងប្រមាណ ៤៦២គ.ម

ខ. ប្រទេសកម្ពុជា ភ្ជាប់ផ្លូវជាតិលេខ ១៣ S  ដែលមានប្រវែងប្រមាណ ៨៦០គ.ម

គ. ប្រទេសថៃ ភ្ជាប់ផ្លូវជាតិលេខ ៣  ដែលមានប្រវែងប្រមាណ ១៩០គ.ម

ឃ. ប្រទេសវៀតណាម ភ្ជាប់ផ្លូវជាតិលេខ ១៣ S ដែលមានប្រវែងប្រមាណ ៤២០គ.ម

 លោក Vanhdy ក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍន៍លើវិស័យដឹកជញ្ជូននៅប្រទេសឡាវ មូលនិធិជាថវិការបស់រដ្ឋាភិបាល និងប្រាក់កម្ចីជាជំនួយឥតសំណងទន់​ស្មើនឹង ២០% នៃថវិកាជាតិ។

៣-Mr. Tjahjono Rahardjo មកពីគណៈគ្រប់គ្រងទីក្រុងចាស់ ប្រទេសឥណ្ឌូនេស៊ី បានធ្វើបទបង្ហាញអំពីប្រវត្តិទីក្រុងសេម៉ារាំង Semarang កាលពីសម័យមុន និងចុះកាលបរិច្ឆេទសតវត្សរ៍ទី ១៩ និងត្រៀមស្តារ អភិរក្ស អគារប្រវត្តិសាស្ត្រនៃទីក្រុង Semarang ។

៤- សាស្ត្រាចារ្យបណ្ឌិត Mr. Suripin មកពីសកលវិទ្យាល័យ Diponegoro បានធ្វើបទបង្ហាញអំពីមុខងារ ខ្សែក្រវាត់ឆ្នេរសមុទ្ទ ដើម្បីរំដោះទឹក ប្រព័ន្ធលូ និងកាត់បន្ថយការស្ទះចរាចរណ៍នៅពេលភ្លៀងខ្លាំងដែលកើតឡើងដោយទឹកជំនន់ ការលិចលង់ ដោយសារការស្រុតដី និងការកើនកម្ពស់ទឹកសមុទ្ទ។ ដោយមានយុទ្ធសាស្ត្រជីកបង្ហូរទឹកតាមប្រឡាយ និងជីកជាស្រះ ឬបឹងបច្ចេកទេសដើម្បីរំដោះទឺក ចៀសវាងការលិចលង់ និងស្រុតដី។

ច្ចប្រជុំតុមូលរវាង ACPACC និង AAC នៃសមាជិកអាស៊ានទាំង ១០ កំពុងពួតដៃគ្នារិះរកមធ្យោបាយ និងវិធានការណ៍កាត់បន្ថយផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ ដែលជាបច្ច័យអាក្រក់សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ និងរកដំណោះស្រាយ ការច្នៃប្រឌិត និងមធ្យោបាយថ្មីៗទៀត ព្រមទាំងស្វែងរកប្រភពមូលនិធិសម្រាប់ដំណោះស្រាយការងារទាំងនេះ។

 ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ កិច្ចប្រជុំដឹកនាំដោយ Mr. Er. Chin Jen Chyi ប្រធានចុះបញ្ជីគណវិស្វករអាជីពនៃប្រទេស​សឹង្ហបូរី បានបន្តកិច្ចប្រជុំ(ACPECC)ស្តីអំពីការស្នើសុំចុះបញ្ជីវិស្វករអាជីពឆ្នើមអាស៊ាន និងបានទទួលយល់ព្រមឲ្យប្រទេសប៊្រុយណេចំនួន ០៣រូប ប្រទេសកម្ពុជា ២៣រូប ប្រទេសឥណ្ឌូនេស៊ី ០រូប ប្រទេសឡាវ ACPACC រូប ប្រទេសម៉ាឡេស៊ីចំនួន ១០រូប ប្រទេសមីយ៉ាន់ម៉ា  ៣៨រូប ប្រទេសហ្វីលីពីន ៣៥រូប ប្រទេសសឹង្ហបូរី ចំនួន ១រូប ប្រទេសថៃឡង់ដ៏ ចំនួន ១៨រូប ប្រទេសវៀតណាម ០រូប​។​ សមាជិក ACPEs សរុបបានកើនចំនួន​២៣៥៤ រូប

ចំណែកប្រទេសឡាវ និង​វៀតណាម​ មិនបានស្នើសុំបញ្ចូលសមាជិកថ្មី ក្នុងកិច្ចប្រជុំវិស្វករអាជីពឆ្នើមអាស៊ាននេះទេ។ ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសម្ចាស់ផ្ទះបានស្នើសុំបញ្ចូលសមាជិកចំនួន ១១៩នាក់ តែមិនបានដាក់បញ្ចូលទេដោយសារមានភាពប្រថុចញ៉ុចពេក​ ហើយកិច្ចប្រជុំបានស្នើសុំ​បញ្ចូលសមាជិកទាំងនោះ​នៅកិច្ចប្រជុំវគ្គក្រោយ​។ ចំណែកប្រទេសប៊្រុយណេបានស្នើសុំចំនួន០៤​រូប​​ បានអនុញ្ញាតិឲ្យតែ០៣រូបប៉ុណ្ណោះ។

កិច្ចប្រជុំលើកទី​ 33rd Meeting of Asean Chartered Professional Engineer Coordinating Committee (ACPECC) ក៏បានពិភាក្សាអំពីតម្លៃការចុះបញ្ជី ACPE  និង​RFPE ​ដូចខាងក្រោមៈ

AMS                    ​(Asean Member State)

ការបង់ថ្លៃចុះបញ្ជី

ACPE   (Asean Chapter Professional Engineers) 

RFPE  (Registered Foreign Professional Engineers)

ប្រ៊ុយណេ

មិនបាច់បង់

ដំណើរការ ៣០០ដុល្លារប្រុយណេ

ការចុះបញ្ជី ១៥០/ឆ្នាំ ដុល្លារប្រុយណេ

កម្ពុជា

នឹងបញ្ជាក់តាមក្រោយ

នឹងបញ្ជាក់តាមក្រោយ

ឥណ្ឌូនេស៊ី

មិនបាច់បង់

១០០$ សម្រាប់ ៣ឆ្នាំ

ឡាវ

នឹងបញ្ជាក់តាមក្រោយ

នឹងបញ្ជាក់តាមក្រោយ

ម៉ាឡេស៊ី

មិនបាច់បង់

ការដាក់ពាក្យ ៣០០ រីងហ្គីត

ការចុះបញ្ជី ៣០០ រីងហ្គីត

បង់ប្រចាំឆ្នាំ ៥០០ រីងហ្គីត

មីយ៉ាន់ម៉ា

៤០ $ បង់ម្តង

ការដាក់ពាក្យ ៧៥$

ការចុះបញ្ជី ១៥០$

បង់ប្រចាំឆ្នាំ ៣០០$ (នឹងបញ្ជាក់តាមក្រោយ)

ហ្វីលីពីន

ការដាក់ពាក្យ ២០០០ ប៉េសូ

ទទួលយល់ព្រម ៥០០០ ប៉េសូ

នឹងបញ្ជាក់តាមក្រោយ

សឹង្ហបុរី

បង់ម្តង ១០០ ដុល្លារសឹង្ហបុរី

៣០០ដុល្លារសឹង្ហបុរី/ឆ្នាំ

ថៃឡង់ដ៍

ការដាក់ពាក្យ ១០០០ បាត

ការចុះបញ្ជី ២០០០ បាត             (សម្រាប់៣ឆ្នាំ)

ការដាក់ពាក្យ ១០០០ បាត

បង់ប្រចាំឆ្នាំ ៣៦០០ បាត            

 (នឹងបញ្ជាក់តាមក្រោយ)

វៀតណាម

មិនបាច់បង់

(នឹងបញ្ជាក់តាមក្រោយ)

​ដោយឡែក​គណ´វិស្វករកម្ពុជាបានរៀបចំ​ទម្រង់​ ACPE រួចហើយ​ដូច្នេះ​ ក្រុមគណកម្មការកិច្ចប្រជុំអន្តជាតិ​ត្រូវរៀបចំទំរង់បែបបទRFPE សំរាប់កិច្ចប្រជុំវគ្គក្រោយ។​

កិច្ចប្រជុំ ACPECCលើកទី៣៤ និង CCS លើកទី៨៧ គម្រោងនឹងធ្វើនៅប្រទេសម៉ាឡេស៊ី​ នា​ខែឧសភា ឆ្នាំ២០១៧ ពេលវេលាពិតប្រាកដ​ និងទីកន្លែងជូនពត៌មានតាមក្រោយ។

សមាជិកប្រទេសអាស៊ានទាំង៩ បានអរគុណចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ី ដែលរៀបចំដោយក្រសួងសាធារណការ និងលំនៅដ្ឋាន របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី​ បានធ្វើបដិសណ្ឋារកិច្ចដ៏ល្អ សម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំតុមូល និងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចប្រជុំ​គណៈកម្មាធិការសម្របសម្រួលវិស្វករអាជីពឆ្នើម  អាស៊ានលើកទី​ 33rd Meeting of ASEAN Chartered Professional Engineer Coordinating Committee (ACPECC)និងក្រុមប្រឹក្សាស្ថាបត្យករអាស៊ាន Asean Architect Council (AAC)​ នៅសណ្ឋាគារ Gumaya Tower​ ទីក្រុងSemarang ប្រទេសឥណ្ឌូនេស៊ីដែលបានទទួលនូវផ្លែផ្កាជាទីគាប់ចិត្ត។

Download