ព័ត៌មាន និង ព្រឹត្តិការណ៍​ថ្មីៗ
ព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៦ឧសភា២០១៦ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ...
គណៈប្រតិភូមកពីក្រសួងការបរទេសចិន ...
បង្ហាញទាំងអស់
គណៈកម្មាធិការប្រតិបត្តិ
គណៈកម្មាធិការប្រតិបត្តិនៃរាជបណ្ឌិត្យសភាកម្ពុជា៖
  • លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត​ ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
  • ឯកឧត្តមបណ្ឌិត ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា
  • ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា
គណៈកម្មាធិការប្រតិបត្តិនៃរាជបណ្ឌិត្យសភាកម្ពុជាមានខុទ្ទកាល័យ និង អគ្គលេខាធិការដ្ឋាន ជាសេនាធិការ។
១. ខុទ្ទកាល័យ
លោក សូត្រ សំណាង នាយកខុទ្ទកាល័យ

២. អគ្គលេខាធិការដ្ឋាន
អគ្គលេខាធិការដ្ឋាន ជាអង្គភាពរដ្ឋបាលរបស់គណៈកម្មាធិការប្រតិបត្តិ ដែលមានបួនផ្នែក៖
  • ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ
  • ផ្នែកផែនការ និងទំនាក់ទំនងសាធារណៈ
  • ផ្នែបណ្តុះបណ្តាល និងស្រាវជ្រាវ
  • ផ្នែកបោះពុម្ពផ្សាយ និងបណ្ណាល័យ
អគ្គលេខាធិការដ្ឋានដឹកនាំដោយ អគ្គលេខាធិការ និងអគ្គលេខាធិការរងពីររួបជាជំនួយ។
  • ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម អគ្គលេខាធិការ
  • ឯកឧត្តមប លី សុធីរ័ត្ន អគ្គលេខាធិការរង ទទួលបន្ទុក ផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ និងផ្នែកផែនការ និងទំនាក់ទំនងសាធារណៈ
  • អគ្គលេខាធិការរងមួយរូបទៀត ទទួលបន្ទុកផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ និង ផ្នែកបោះពុម្ពផ្សាយ និងបណ្ណាល័យ
ក. ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ
ផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ មានភារកិច្ច៖
  • ទទួលខុសត្រូវផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងការផ្គត់ផ្គង់
  • រៀបចំសំណុំលិខិតរដ្ឋបាលនិងហិរញ្ញវត្ថុ
  • ការពារសន្តិសុខ សណ្តាប់ធ្នាប់ រក្សាសុវត្ថិភាពសំភារៈ និងអនាម័យ
  • គ្រប់គ្រងសំណុំលិខិតមន្ត្រី បុគ្គលិក រៀបចំប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ
  • រៀបចំគម្រោងថវិកា គម្រោងសំភារៈបរិក្ខារ និងមធ្យបាយការងារផ្សេងៗ
  • គ្រប់គ្រងអចលនទ្រព្យ ចនទ្រព្យ និងរាល់ចំណូល ចំណាយរបស់ស្ថាប័ន។
ខ. ផ្នែកផែនការ និងទំនាក់ទំនងសាធារណៈ
ផ្នែកផែនការ និងទំនាក់ទំនងសាធារណៈមានភារកិច្ច៖
  • ការសាងផែនការគោល លើគ្រប់ផ្នែករបស់ស្ថាប័ន
  • រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្ន័យរបស់ស្ថាប័ន
  • ធ្វើកម្មវិធីសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវ ព្រមទាំងអង្គការជាតិ និងអន្តរជាតិ
  • សម្របសម្រួលជំនួយនានា គ្រប់គ្រងវាយតម្លៃ និងត្រួតពិនិត្យការអនុវត្តន៍គម្រោងនានាទាំងផ្នែកបច្ចេកទេស ទាំងផ្នែកហិរញ្ញវត្ថុ
  • ទំនាក់ទំនងជាមួយក្រសួង អង្គការជាតិ និងអន្តរជាតិនានា ដើម្បីអភិវឌ្ឍវិស័យស្រាវជ្រាវ
  • សម្របសម្រួលការងារជាមួយស្ថាប័ននានា និងការងារអន្តរជាតិ
  • គ្រប់គ្រងរាល់ឯកសារសហប្រតិបត្តិការ
  • គ្រប់គ្រងបែបបទ សំណុំលិខិតអ្នកស្រាវជ្រាវ និងមន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ដែលទៅបំពេញបេសកកម្មនៅបរទេស
  • ជ្រើសរើស និងគ្រប់គ្រងនិស្សិតអាហារូបករណ៍ និងកម្មសិក្សាការី​ ដែលទៅសិក្សានៅបរទេស
  • រៀបចំចុះបញ្ជីតំកល់ចំណងជើងកិច្ចការស្រាវជ្រាវពីថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ឡើងទៅ។
គ.​ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ
ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ មានភារកិច្ច៖
  • ស្វែងយល់អំពីកម្មវិធី និងខ្លឹមសារនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្នុងបំបន់ និងលើពិភពលោក
  • រៀបចំគម្រោងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
  • គ្រប់គ្រង និងសម្របសម្រួលកម្មវិធី និងខ្លឹមសារនៃការបណ្តុះបណ្តាលថ្នាក់បរិញ្ញាត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
  • រៀបចំកម្មវិធី ប្រឡងប្រជែងជ្រើសរើសនិស្សិតសម្រាប់ការបណ្ដុះបណ្តាលថ្នាក់បរិញ្ញាត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
  • ស្វែងយល់អំពីស្ថាប័នស្រាវជ្រាវនៅក្នុង និងក្រៅប្រទេស
  • រៀបចំទំនាក់ទំនងផ្នែកស្រាវជ្រាវជាមួយស្ថាប័នខាងលើ
  • គ្រប់គ្រង និងសម្របសម្រួលការស្រាវជ្រាវក្នុងប្រទេស
  • ចាត់ចែង និងរៀបចំកិច្ចការបកប្រែ។
ឃ. ផ្នែកបោះពុម្ពផ្សាយ និងបណ្ណាល័យ
ផ្នែកបោះពុម្ពផ្សាយ និងបណ្ណាល័យ មានភារកិច្ច៖
  • ពិនិត្យអត្ថបទស្រាវជ្រាវគ្រប់ផ្នែកនៃវិទ្យាស្ថានក្រោមឱវាទរាជបណ្ឌិត្យសភាកម្ពុជា
  • ពិនិត្យអត្ថបទបកប្រែគ្រប់ផ្នែកនៃវិទ្យាស្ថានក្រោមឱវាទរាជបណ្ឌិត្យសភាកម្ពុជា
  • រៀបចំគម្រោងបោះពុម្ពផ្សាយ និងចាត់ចែងការបោះពុម្ពផ្សាយអត្ថបទខាងលើ
  • ចាត់ចែងការចែកផ្សាយស្នាដៃបោះពុម្ពផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា
  • ប្រមូលស្នាដៃស្រាវជ្រាវជាន់ខ្ពស់គ្រប់ផ្នែកនៅក្នុង និងក្រៅប្រទេស សម្រាប់តម្កល់ទុកក្នុងបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា
  • គ្រប់គ្រងបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា។