ព័ត៌មាន និង ព្រឹត្តិការណ៍​ថ្មីៗ
ព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៦ឧសភា២០១៦ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ...
គណៈប្រតិភូមកពីក្រសួងការបរទេសចិន ...
បង្ហាញទាំងអស់
ចិនបញ្ជូនមន្ត្រី មកសិក្សាស្វែងយល់ពីកម្ពុជា
គណៈប្រតិភូមកពីក្រសួងការបរទេសចិន ដែលមានជំនាញខាងការងារស្រាវជ្រាវ បានមកសិក្សា ស្វែងយល់បន្ថែមពីទំនាក់ទំនងរវាង ខ្មែរ និង ចិន នៅកម្ពុជា។ នេះបើតាមលោក TENG JIAN GUN ប្រធានគណៈប្រតិភូជម្រាបជូន លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា អំពីគោលបំណងនៃក្រុមស្រាវជ្រាវរបស់គាត់។   លោក TENG JIAN GUN ជម្រាបជូនលោកជំទាវបណ្ឌិតសភាចារ្យប្រធាន ដើម្បីជ្រាបបន្ថែមថា ក្រៅពីសិក្សាអំពីទំនាក់ទំនងរវាងកម្ពុជា និង ចិន ក្រុមអ្នកស្រាវជ្រាវ ក៏ចង់ស្វែងយល់បន្ថែមពី ទំនាក់ទំនងរវាងកម្ពុជា និង សហរដ្ឋអាមេរិក ផងដែរ។   នៅក្នុងជំនួបស្វែងយល់នោះ លោកជំទាវបណ្ឌិតសភាចារ្យប្រធាន ក៏បានជម្រាបជូនក្រុមគណៈ ប្រតិភូ អំពីចំណងទាក់ទងល្អរវាងកម្ពុជា និង ចិន ទាំងអតីតកាល ព្រមទាំងបច្ចុប្បន្នកាលផង ដែរ។ ការជម្រាបជូនក្រុមគណៈប្រតិភូចិនបែបនេះ គឺដោយសារតែតាមរយៈដំណើរប្រវត្តិសាស្ត្រ និង វិស័យនយោបាយ ព្រមទាំងការទូតរវាងប្រទេសទាំងពីរ ឃើញថា មានដំណើរការល្អជាច្រើន ពាន់ឆ្នាំកន្លងមកហើយ។   ក្រៅពីនេះ លោកជំទាវបណ្ឌិតសភាចារ្យប្រធាន ក៏មានប្រសាសន៍ជម្រាបជូនត្រួសៗអំពីស្ថានភាព នៅស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា​ និង ធនធានមនុស្សនៅក្នុងស្ថាប័ននេះ ដែលមានអ្នកស្រាវ ជ្រាវទាំងកម្រិតបណ្ឌិតសភាចារ្យ, ​បណ្ឌិត និង បរិញ្ញាបត្រជាន់ខ្ពស់ ឬ អនុបណ្ឌិតជាដើម។   ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យប្រធាន ក៏បានស្នើសុំឱ្យឯកឧត្ដមបណ្ឌិត ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា​ និង ឯកឧត្ដមបណ្ឌិត សុខ ទូច ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា បកស្រាយពន្យល់បន្ថែមអំពីទំនាក់ទំនងរវាងកម្ពុជា​ និង ចិន ព្រម ទាំងទំនាក់ទំនងរវាង កម្ពុជា និង អាមេរិក ដើម្បីឱ្យក្រុមគណៈប្រតិភូ កាន់តែជ្រាបច្បាស់អំពីបញ្ហា នេះថែមទៀតផង។   គួរកត់សម្គាល់ផងដែរថា ក្រុមគណៈប្រតិភូមកពីប្រទេសចិនទាំងនេះ គឺអ្នកស្រាវជ្រាវមកពីដេប៉ាតឺ ម៉ង់ សិក្សាអំពីអាមេរិក។ ដេប៉ាតឺម៉ង់នេះ គឺជាផ្នែកមួយរបស់វិទ្យាស្ថាន សិក្សាអន្តរជាតិចិន (China Institute of International Studies) ឬហៅកាត់ថា C.I.I.S។ វិទ្យាស្ថាននេះ ត្រូវបាន បង្កើតឡើងនៅក្នុងឆ្នាំ ១៩៥៦ ដោយក្រសួងការបរទេសចិន។   C.I.I.S មានដេប៉ាតឺម៉ង់ ចំនួន ០៧ នៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ វិទ្យាស្ថានទាំងនេះ មាន ភារៈសិក្សាស្រាវជ្រាវទៅលើស្ថានការណ៍ផ្សេងៗ របស់បណ្ដាប្រទេសទាំងក្នុងតំបន់ និង ក្នុងពិភព លោក។ របាយការណ៍ដែលចេញពីការសិក្សាស្រាវជ្រាវនេះ គឺទុកសម្រាប់ក្រសួងការបរទេសចិន ប្រើប្រាស់ទាំងអស់។   សូមបញ្ជាក់ផងដែរថា ជំនួបពិភាក្សានេះ ត្រូវបានរៀបចំធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នា រសៀលថ្ងៃទី ១៧ មីនា ឆ្នាំ ២០១៥។ នៅក្នុងជំនួបពិភាក្សានេះ ក្រុមគណៈប្រតិភូចិន មានចំនួន ០៣ នាក់ ក្នុងនោះ មាន ដូចជាបណ្ឌិត TENG JIAN GUN ជាប្រធានគណៈប្រតិភូ, បណ្ឌិត CUI Lei ជាសមាជិក និង កញ្ញា GONG Ting ជាសមាជិក។ ចំណែកឯខាងភាគីកម្ពុជាវិញ មានលោក ជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាប្រធាន, ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ជាសមាជិក, ឯកឧត្ដមបណ្ឌិត ច័ន្ទ សំណព្វ ជាសមាជិក, ឯកឧត្ដមបណ្ឌិត សុខ ទូច ជាសមាជិក, ឯកឧត្ដម បណ្ឌិត ជូ ច័ន្ទដារី ជាសមាជិក, ឯកឧត្ដមបណ្ឌិត កង ឱម ជាសមាជិក, បណ្ឌិត ឆេង វណ្ណារិទ្ធ ជាសមាជិក, លោក ឡុង សុរិន្ទ ជាសមាជិក និង លោក អ៊ុំ វ៉ុន ជាសមាជិកជាដើម៕  
គណៈប្រតិភូមកពីក្រសួងការបរទេសចិន