ព័ត៌មាន និង ព្រឹត្តិការណ៍​ថ្មីៗ
ព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៦ឧសភា២០១៦ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ...
គណៈប្រតិភូមកពីក្រសួងការបរទេសចិន ...
បង្ហាញទាំងអស់
អំពីយើង
បេសកកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជាមានបេសកកម្មលើកទឹកចិត្ត ណែនាំ គ្រប់គ្រង និងពង្រីកការស្រាវជ្រាវគ្រប់មុខជំនាញនៅក្នុងប្រទេស និង ស្ថាបនាទំនាក់ទំនងសហប្រតិបត្តិការផ្នែកស្រាវជ្រាវជាមួយអង្គការជាតិនិងអន្តរជាតិ ដែលមានគោលបំណងដូចគ្នា។ មុខងារនិងភារកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជារាជបណ្ឌិត្យសភាកម្ពុជាមានមុខងារ និងភារកិច្ចដូចតទៅ៖

1-    
គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវខេមរវិទ្យា និងគ្រប់មុខជំនាញ នៅក្នុងនិងក្រៅប្រទេស។​​​​​
2-    ស្ថាបនាទំនាក់ទំនងសហប្រតិបត្ដិការ ផ្នែកស្រាវជ្រាវជាមួយ ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្ដរជាតិ 
        ដែលមានគោលបំណងដូចគ្នា។
3-    រៀបចំវេទិកាវិទ្យាសាស្ដ្រ និងអប់រំ ដើម្បីជួយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ។
4-    បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
5-    បោះពុម្ពផ្សាយឯកសារ និងស្នាដៃស្រាវជ្រាវជាភាសាជាតិឱ្យបានទូលំទូលាយដល់មហាជននៅក្នុង ប្រទេស 
     និងជាភាសាបរទេសដើម្បីផ្សព្វផ្សាយខេមរវិទ្យានៅលើវេទិកាអន្ដរជាតិ។
6-    ប្រមូលនិងតម្កល់ឯកសារស្រាវជ្រាវ អំពីប្រទេសកម្ពុជា អំពីបណ្ដាប្រទេសនៅក្នុងតំបន់ និង លើ ពិភពលោក។
7-    ប្រមូលកម្លាំងបញ្ញាញាណរបស់ជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យបានឆាប់រហ័ស។
8-    លើកសំណើជូនគោរមងារ និងគ្រឿងឥស្សរិយយសវិទ្យាសាស្ដ្រ ដល់ឥស្សរជនឆ្នើមជាតិនិងអន្ដរជាតិ។
9-    សហការពិនិត្យនិងវាយតម្លៃសញ្ញាបត្រឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពិសេសថ្នាក់ជាតិ។
10-  រួមចំណែក និងធ្វើសហប្រតិបត្ដិការក្នុងការការពារកម្មសិទ្ធិ ផ្នែកវិទ្យាសាស្ដ្រគ្រប់វិស័យទាំងក្នុងនិង ក្រៅប្រទេស។
       បច្ចុប្បន្នបានសហការជាមួយនឹងសាកលវិទ្យាល័យនានា និងបណ្ឌិត្យសភា លើសកលលោកផងដែរ។
11-  ពិនិត្យ និងវាយតម្លៃ ស្នាដៃស្រាវជ្រាវវិទ្យាសាស្ដ្រនានា។
12-  ពិនិត្យនិងវាយតម្លៃការវិវត្ដសង្គម និងរួមវិភាគទានជំរុញការអភិវឌ្ឍ ទាំងភាសាជាតិ ប្រវត្ដិសាស្ដ្រ ជាតិ វិទ្យាសាស្ត្រ
        ចំណីអាហារ។ល។
13-  សហការរួមចំណែកទំនាក់ទំនងជាមួយក្រសួងនានា ទៅតាមជំនាញនៃផ្នែករបស់វិទ្យាស្ថាននីមួយៗ។
14-  ត្រៀមបង្កើត និងគ្រប់គ្រងសាខានៃរាជបណ្ឌិត្យសភាកម្ពុជានៅ តាមភូមិភាគនានាលើផ្ទៃប្រទេស។ 
15-  សហការជាមួយក្រសួងដែលពាក់ព័ន្ធ ដើម្បីជួយបង្កើត និងណែនាំការគ្រប់គ្រងសារមន្ទីរបុរេប្រវត្ដិ-សាស្ដ្រនៅតាមខេត្ដ/ក្រុងនានា