លោកជំទាវបណ្ឌិត្សភាចារ្យ
ខ្លូត ធីតា
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
រយៈពេលជាង១០ឆ្នាំក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត
សភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុ
ជាបានធ្វើឱ្យស្ថាប័ននេះត្រូវបានអភិវឌ្ឍចាប់ពីចំណុចសូន្យ។
យើង ទាំងអស់គ្នាបានប្តេជ្ញាជំនះរាល់ឧបសគ្គនានា ដើម្បីស
ម្រេចបាននូវសមិទ្ធផលនានាជាច្រើនដែលជាពិសេសផ្នែក
វប្បធម៌ភាសានិងការបណ្តុះបណ្តាលប្រយោជន៍នាំស្ថាប័ននេះ
ស្ថិតក្នុងគន្លងអភិវឌ្ឍ។យើងមានមោទកភាពចំពោះលទ្ធផល
នៃការបណ្តុះបណ្តាលនិងការកសាងសមត្តភាពស្រាវជ្រាវ
ដែលយើងត្រូវបន្តដំណើរទៅមុខទៀត។ក្នុងឋានៈជាប្រធានបច្ចុប្បន្ន ខ្ញុំមានសេចក្តីរីករាយយ៉ាង
ខ្លាំងដើម្បីស្វាគមន៍ លោក អ្នក ចូល គេហទំព័ររបស់រាជបណ្ឌិត្យសភាកម្ពុជា។ យើងបានបំពាក់នូវ
សមត្ថភាពបច្ចុប្បន្ន និង លទ្ធភាពដើម្បីប្រកួតប្រជែងតាមរយៈបទពិសោធន៍និងទ្រឹស្តីដែលយើងបានសិក្សាកា
លពីអតីតកាល។
ជាមួយនឹងការយល់ដឹងដំបូងនិងលក្ខណៈសិក្សាប្រកបដោយកិត្យានុភាពរបស់
ស្ថាប័នស្រាវជ្រាវនៅប្រទេសកម្ពុជារាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាបប័នបណ្តុះបណ្តាល
ក្រោយឧត្តមសិក្សាបាននាំយកកិច្ចទទួលខុសត្រូវនៃការបង្កើនកម្រិតសិក្សានិងអភិវឌ្ឍស្រាវជ្រាវ។
រាជបណ្ឌិត្យ-សភាកម្ពុជាបានដាក់ចេញនូវគោលបំណងនៃការអភិវឌ្ឍលើវិស័យជំនាញ សំខាន់
៤គឺ៖ ១-សិល្បៈ ២-វិទ្យាសាស្ត្រសសង្គមនិងមនុស្សសាស្ត្រ ៣-គ្រឹះវិទ្យាសាស្ត្រ និង ៤-វិទ្យាសាស្ត្រ អនុវត្ត។ ដើម្បីសម្រេចបានការទាមទាររបស់ជាតិយើង និងកិច្ចអភិវឌ្ឍសង្គម យើងបានបង្កើតវិទ្យាស្ថានចំនួន៦ទៅជាវិទ្យាស្ថានឬមជ្ឈមណ្ឌល ដែលមានលក្ខណៈអាជីពលើ
ផ្នែកបណ្តុះបណ្តាលអ្នកស្រាវជ្រាវនិងអ្នកសិក្សាលើជំនាញជាច្រើនដើម្បី ឆ្លើយតបទៅនឹងធន
ធានដែលយើងមាន។កម្មវិធីពង្រឹងគុណភាពថ្នាក់បណ្ឌិតនឹងត្រូវបានរៀបចំនិងជំរុញកិច្ចអភិវឌ្ឍ
ស្តង់ដារស្រាវជ្រាវ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមជាតិដែលមានគោលបំណងឆ្ពោះ
ទៅ រកសង្គមដែលពឹងផ្អែកលើពុទ្ធិ។
ស្វែងរក :
ព័ត៌មាន និង ព្រឹត្តិការណ៍​ថ្មីៗ
ព្រឹកថ្ងៃព្រហស្បតិ៍​ ទី២៦ឧសភា២០១៦ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ...
គណៈប្រតិភូមកពីក្រសួងការបរទេសចិន ...
ជំនួបរវាងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជានិង ប្រតិភូនៃមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិហ្គ័ងស៊ី ...
បង្ហាញទាំងអស់